លោកប្រធាន

លោកប្រធាន ប៊ុន មុនី កំពុងថ្លែងក្នុងមហាសន្និបាទកាលឆ្នាំ២០១៦

Feature Cause

Feed the Poor

To Help Them Survive

Medecins du Monde Jane Addams reduce child mortality challenges Ford Foundation. Diversification shifting landscape advocate pathway to a better life rights international. Assessmen

Donate Now
Feature Cause

Save Humanity

To Help Them Survive

Medecins du Monde Jane Addams reduce child mortality challenges Ford Foundation. Diversification shifting landscape advocate pathway to a better life rights international. Assessmen

Donate Now
Feature Cause

Donate & Help

To Give Them a Life

Medecins du Monde Jane Addams reduce child mortality challenges Ford Foundation. Diversification shifting landscape advocate pathway to a better life rights international. Assessmen

Donate Now

មិត្តសមាគមខ្មែរកម្ពុជាក្រោម បន្តវេនពីលោកឧកញ៉ា ឡាំ ឯម នាឆ្នាំ១៩៣៧

  • បញ្ជាក់អត្តសញ្ញាណខ្មែរកម្ពុជាក្រោម

  • បម្រើការងារមនុស្សធម៌

  • រក្សាវប្បធម៌ខ្មែរកម្ពុជាក្រោម

  • ជំរុញសិក្សា និង អប់រំ

  • ការពារសុខមាលភាព

អត្ថបទថ្មី

Thursday, October 27, 2016

សេចក្ដីជួនដមណឹង ស្ដីអំពី ការផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យ ប្រណាំងទូកង បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ

សេចក្ដី​ជូន​ដំណឹង​ស្ដី​អំពី​ការ​ផ្សាយ​ផ្ទាល់​ទូកង​ខ្មែរ​កម្ពុជាក្រោម​មានជ័យ​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង សំពះព្រះខែ​ឆ្នាំ២០១៦

ទូរទស្សនិកជន ជនរួមជាតិ និង បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ជា​ទី​មេត្រី នៅ​ថ្ងៃទី១៣ ១៤ និង ១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៦​ខាង​មុខ​នេះ ទូកង​ខ្មែរ​កម្ពុជាក្រោម​មានជ័យ​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ នឹង​ចូល​រួម​អុំ​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង សំពះព្រះខែ​នៅ​លើ​ដង​ទន្លេ​សាប ។ ទូរទស្សន៍​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការ​នេះ​ក្នុង​មួយ​ថ្ងៃ​ពីរ​លើក មួយ​លើក​រយៈពេល​ពីរ​ម៉ោង ក្នុង​រយៈពេល​ដែល​ទូកង​ខ្មែរ​កម្ពុជាក្រោម​មានជ័យ​មាន​ចូលរួម​ប្រណាំង ។

ដូច​សេចក្ដី​បាន​ជម្រាប​ជូន​ខាង​លើ សទូរទស្សន៍​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​សូម​គោរព​អញ្ជើញ​ទូរទស្សនិកជន ជនរួមជាតិ និង បងប្អូន​ខ្មែរ​កម្ពុជាក្រោម​រង់ចាំ​តាមដាន​ដោយ​មេត្រី ។

Thursday, October 13, 2016

ទីស្នាក់ការដំបូងរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម

នេះ​ជា​ទីស្នាក់ការ​ដំបូង​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ស្ថិត​នៅ​ខាង​កើត​វត្ត​ឃ្លាំង ទីរួមខេត្ត​ឃ្លាំង ដែនដី​កម្ពុជាក្រោម ដែល​សព្វថ្ងៃ​ត្រូវ​បាន​រដ្ឋអំណាច​យៀកណាម​យក​ធ្វើ​ជា​សាលា​បំពេញ​វិជ្ជា​​បាលី​មធ្យមសិក្សា​ណាមបូ (Trường Bổ túc Văn hóa Pali Trung cấp Nam Bộ)


អាគារ​នេះ​ត្រូវ​បាន​សម្ពោធន៍​កាល​ពី​ឆ្នាំ​១៩៣៧ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ដែល​កាលនោះ ព្រះអង្គ ទ្រង់​គង់​ជា​ព្រះអង្គ​ម្ចាស់ និង កំពុង​បំពេញ​ព្រះរាជកិច្ច​សិក្សា​នៅ​សាលា​សះស្ល៊ូ ឡូ​បា (Lycée Chasseloup Laubat) នា​ទីក្រុង​ព្រៃនគរ

ដល់​ឆ្នាំ​១៩៤៩ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ប្ដូរ​ទីតាំង​មក​មហា​វិធី​កម្ពុជាក្រោម ។
ដល់​ឆ្នាំ​១៩៧៥ ក្រោម​របប​កម្ពុជាក្រោម​ប្រជាធិបតី មិត្តសមាគម​ក៏​ដូច​ជា​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ត្រូវ​រំសាយ ។

ដល់​ឆ្នាំ​១៩៩២ មិត្តសមាគម​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ ដោយ​បាន​ទទួល​លិខិត​អនុញ្ញាត​ពី​​​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ដែល​កាលនោះ ព្រះអង្គ ទ្រង់​គង់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​កម្ពុជា (SNC) ហើយ​មាន​ទីស្នាក់ការ​នៅ​មហាវិថី​កម្ពុជាក្រោម​ដូច​ដដែល ។

ពី​ឆ្នាំ២០០២ រហូត​មក​ដល់​ពេល​នេះ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​វត្ត​សាមគ្គី​រង្សី ភូមិទ្រា២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ដែល​បាន​លោក​ឧកញ៉ា ឡឹម ឯម បង្កើត​កាលពី​ឆ្នាំ​១៩៣៧ មាន​មោទនភាព​ជា​សមាគម​របស់​ខ្មែរ​កម្ពុជាក្រោម​បាន​បង្កើត​មុន​គេ​បង្អស់ ហើយ​មាន​អាយុកាល​យូរ​ជាង​គេ​បង្អស់ ។

មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​បង្កើត​ដើម្បី​បម្រើ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម និង ជា​ស្ពានមេត្រី រវាង​បងប្អូន​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង បងប្អូន​ខ្មែរ​មាន​ដើម​កំណើត​​កម្ពុជាក្រោម ។ សប្វថ្ងៃ​នេះ ស្នាក់​ដឹកនាំ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​គ្រប់​លំដាប់ថ្នាក់​បាន​ខិតខំ​បន្ត​វេន​របស់​លោក​ឧកញ៉ា ឡឹម ឯម បម្រើ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម និង រិត​ចំណង​សាមគ្គីភាព មេត្រីភាព​រវាង​ខ្មែរ​កម្ពុជាក្រោម និង បងប្អូន​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ជា​ពិសេស បងប្អូន​ខ្មែរ​កម្ពុជា​ជា​ជន​រួម​លោហិត​របស់​យើង ។


មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​​ប្រជុំ​បូកសរុប​ និង វាយ​តម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទី​មួយ

ថ្ងៃអាទិត្យ​ទី២៦ ខែ​មិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការ​នាយក​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​បើក​អង្គប្រជុំ​បូកសរុប​ និង វាយ​តម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទី​មួយ (ប្រាំមួយ​ខែ​ដើម​ឆ្នាំ) និង រិះរក​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទីពីរ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន ក្រោម​អធិបតីភាព​របស់​លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ។


ចូល​រួម​អង្គប្រជុំ​មាន​វត្តមាន​របស់ ១១ ក្នុង​ចំណោម ១៦ អង្គ និង រូប​ដែល​ជា​សមាជិក សមាជិកា​គណៈកម្មាធិការ​នាយក​នៃ​មិត្ត​សមាគម​ខ្មែរ​កម្ពុជាក្រោម ។

តាម​របាយការណ៍​របស់​លោក ស៊ីម វិចិត្រ អគ្គលេខាធិការ ចាប់​តាំង​ពី​ថ្ងៃទី០៣ ខែ​មករា ឆ្នាំ២០១៦ រហូត​មក​ដល់​ថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៦ មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ចេញ​ប័ណ្ណ​សមាជិក​ឲ្យ ១១៤ នាក់ និង ចេញ​លិខិត​បញ្ជាក់​ជា​ខ្មែរ​មាន​ដើម​កំណើត​នៅ​កម្ពុជាក្រោម​ជូន​០៦ ករណី ក្នុង​នោះ​មាន​ ០១ ករណី​ជា​សមាជិក​ចាស់​របស់​មិត្តសមាគម ។ លោក​ស៊ីម វិចិត្រ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សមាជិក សមាជិកា​របស់​មិត្ត​សមាគម ពេល​បង្ហាញ​ប័ណ្ណសមាជិក និង លិខិត​បញ្ជាក់​ពី​មិត្តសមាគម​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​ទទួលស្គាល់​ថា​ជា​ជនជាតិ​ខ្មែរ​របស់​នៅ​ស្របច្បាប់​នៅ​មូលដ្ឋាន និង ជួល​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួក​គាត់​ជា​ច្រើន ។

របាយការណ៍​ដដែល​​ក៏​បាន​បង្ហាញ​អំពី​សកម្មភាព​សង្គមកិច្ច មនុស្សធម៌ និង សកម្មភាព​តភ្ជាប់​រវាង​គណៈកម្មាធិការនាយក និង សមាជិក សមាជិកា​របស់​សមាគម​ផង​ដែល ឧទាហរណ៍​ដូច​ជា​មិត្តសមាគម​បាន​ចូល​ួម​សួរសុខទុក្ខ​សមាជិក​ដែល​ត្រូវ​ជំងឺតម្កាត់ ចូលរួម​រំលែកទុក្ខ​គ្រួសារ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ដែល​មាន​គ្រោះអាសន្ន និង​ទៅ​ធ្វើ​អន្តរាគមន៍ និង ផ្ដល់​យោបល់​ដល់​សមាជិក​ដែល​មាន​វិបត្តិ​ផ្លូវ​ច្បាប់​ជាដើម ។

បន្តបន្ទាប់ ប្រធាន​ស្នងការ​នីមួយៗ​បាន​រាយការណ៍​អំពី​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១៦​នេះ ។ ស្នងការ​ទាំងអស់​បាន​ជម្រាប​អង្គប្រជុំ​នូវ​លទ្ធផល​ដែល​ប្រមូល​បាន និង លើកឡើង​នូវ​កង្វះខាត​ដែល​ស្នងការ​ខ្លួន​ទទួល​បន្ទុក​មិន​ទាន់​សម្រេច​បាន ។ និយាយ​រួម​ស្នងការ​ទាំង​អស់​នៅ​មិន​ទាន់​ពេញចិត្ត​នូវ​លទ្ធផល​ដែល​ប្រមូល​បាន​នោះ​ទេ ហើយ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បម្រើ​ផលប្រយោជន៍​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នោះ​ទៀត ដូច​គោលបំណង​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ។

អំពី​ថវិកា​សម្រាប់​សកម្មភាព​របស់​មិត្តសមាគម របាយការណ៍​របស់​លោក គឹម វិសាល អគ្គហេរញ្ញិក បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រាល់​ខ្ទង់​ចំណូល និង ចំណាយ​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ក្នុង​ប្រាំមួយ​ខែ​កន្លង​នេះ ។ យោង​តាម​របាយការណ៍​របស់​លោក​អគ្គហេរញ្ញិក ចំណូល​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម ភាគច្រើន​បាន​មក​ពី​ការ​វិភាគទាន​របស់​បងប្អូន​សមាជិក សមាជិកា និង ការ​បរិច្ចាគ​របស់​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​នាយក​ផ្ទាល់ ។

អង្គប្រជុំ​ក៏​បាន​អនុម័តិ​សំណើ​របស់​លោក​ប្រធាន​ប៊ុន មុនី អំពី​ការ​ព្យួរ​ការអនុវត្ត​នូវ​ប្រការទី៤៨ និង ប្រការទី៤៩ នៃ​លក្ខន្តិកៈ​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម និង សំណើ​បញ្ចូល​លោក ចៅ គឹមយិន ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក ចូល​ក្នុង​គណៈកម្មាធិការនាយក​ក្នុង​តួនាទី​ជា​អគ្គ​លេខាធិការរង​ទទួលបន្ទុក​ការងារ​រដ្ឋាបាល​ដោយ​សំឡេង​គាំទ្រ ១០០%

នៅ​ថ្ងៃអាទិត្យ ទី០៣ ខែ​កក្កដា​ខាង​មុខ​នេះ គណៈកម្មាធិការនាយក​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​នឹង​បន្ត​អង្គប្រជុំ​នេះ​​ដើម្បី​ពិភាក្សា​រិះរក​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការណ៍​សម្រាប់​ឆមាស​ទីពីរ​ឆ្នាំ​២០១៦ ៕ 
ពី​ឆ្វេង​មកស្ដាំ ៖ លោក សួន វ៉ាន់គា - លោក​ លី សុខា - លោក ចៅ​ គឹមយិន - លោក ស៊ីម វិចិត្រ

ពី​ឆ្វេង​មកស្ដាំ ៖ លោក ប៊ុន មុនី  - លោក​ សម្បត្តិ ស៊ីណា  - លោក គឹម វិសាល - លោក ង៉ើយ សុរិន្ទ


មិត្តសមាគមផ្ដល់ប័ណ្ណសមជិកថ្មីជូន ៤១ នាក់នៅភូមិសាសគ្គី សង្កាត់ឫស្សីកែវ

(ភ្នំពេញ) នៅ​ថ្ងៃ​អាទិត្យ ទី១១ ខែ​កញ្ញា ឆ្នាំ២០១៦ ក្រុម​ការងារ​អត្តសញ្ញាណកម្ម និង គណៈកម្មាធិការ​នាយក​នៃ​មិត្ត​សមាគម​​ខ្មែរ​កម្ពុជាក្រោម​បាន​ចុះ​ទៅ​ធ្វើ​ប័ណ្ណ​សមាជិក​ជូន​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ​​ឫស្សី​កែវ រាជធានី​ភ្នំពេញ ។


ក្រោយ​ពី​បាន​ពិនិត្យ​បែបបទ​ឯកសារ​​សូម​ចូល​ជា​សមាជិក​​ច្បាស់​លាស់ លោក​ប្រធាន​ប៊ុន មុនី បាន​សម្រេច​ផ្ដល់​ទទួល​ឲ្យ​ចូល​ជា​សមាជិក ​ប័ណ្ណ​សមាជិក​ថ្មី​ជូន​​ ៤១ នាក់ ក្នុង​នោះ​មាន​ ប្រុស​ចំនួន ២៣ នាក់ និង ស្រី​ចំនួន ១៨ នាក់  ដែល​ជា​ខ្មែរ​មាន​ដើម​កំណើត​​​កម្ពុជាក្រោម​ និង ជា​អ្នក​កើត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តែ​មាន​ឳពុក ម្ដាយ​ជា​ខ្មែរ​មាន​ដើម​កំណើត​កម្ពុជាក្រោម​ ។


តាម​ការ​ឯកភាព​​រវាង​ក្រសួង​មហាផ្ទៃ​ និង អង្គការ សមាគម​ខ្មែរ​កម្ពុជក្រោម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ប័ណ្ណ​​សមាជិត​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម មិន​ត្រឹម​តែ​សម្រាប់​បញ្ជាក់​​សមាជិកភាព​របស់​សមាគម​តែ​ប៉ុណ្ណោះ​ទេ ប័ណ្ណ​នេះ​នៅ​ថែម​ទាំង​ជា​ឯកសារ​សំខាន់​បញ្ជាក់​អត្តសញ្ញាណ​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សម្រួល​ឲ្យ​ឲ្យ​ការ​ទទួល​បាន​សិទ្ធិ​របស់​បងប្អូន​ស្រប​តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ជា​ការ​ជាក់ស្ដែង ក្នុងការណី​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​បាន​បង្ហាញ​ប័ណ្ណ​សមាជិក​មិត្តសមាគម​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​យកចិត្ត​ទុកដាក់​ និង សម្រួល​ការងារ​ជា​ច្រើន ។

ក៏​ក្នុង​​ឱកាស​នេះ​ផង​ដែរ គណៈកម្មការ​មូលនិធិ​មរណសង្គ្រោះ​ បាន​ផ្សព្វផ្សាយ​អំពី​គោលការណ៍​មនុស្សធម៌ និង ជួយ​លើក​ស្ទួយ​ជិវភាព​គ្នា​ទៅ​វិញ​ទៅ​មក ដល់​បងប្អូន​នៅ​ភូមិ​សមាគ្គី សង្កាត់​ឫស្សីកែវ​នេះ ហើយ​ក៏​ទទួល​បាន​សមាជិក​ថ្មី​ចំនួន​ ៣៩ នាក់​ផង​ដែរ ។ សមាជិក​​របស់​មូលនិធិ​មូរណសង្គ្រោះ មិន​ប្រកាន់​ខ្មែរ​កម្ពុជាក្រោម ឬ កម្ពុជា​កណ្ដាល​ឡើយ ។ សមាជិក​នីមួយៗ​ បង់​ថវិកា​ចំនួន ៣០០០ (បីពាន់) រៀល​ ក្នុង​មួយ​ខែ ហើយ​ទទួល​បាន​​អត្ថប្រយោជន៍​តាម​បទ​បញ្ញាតិ​របស់​មូលនិធិ (សិក្សា​បន្ថែម​នៅ​ ៖ http://www.fkkka.org/p/blog-page_68.html  )


ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ជា​​​តំបន់​ជាយ​ក្រុង​ភ្នំពេញ បងប្អូន​ខ្មែរ​កម្ពុជាក្រោម​រស់​នៅ​ទី​នេះ មាន​លក្ខណៈ​​ចម្រុះ​ជា​មួយ​ជនអន្តោប្រវេសន៍​យួន​ ក្នុង​ករណី​មួយ​ចំនួន​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការអាជ្ញាធរ​ដែនដី​អនុវត្តិ​ច្បាប់​មិនត្រឹមត្រូវនឹង​បងប្អូន ។ ការណ៍​ដែល​បងប្អូន​ទទួល​បាន​ប័ណ្ណ​សមាជិក​របស់​មិត្តសមគម​ជួយ​សម្រួល​ដល់​អាជ្ញាធរ​ដែនដី​កំណត់​អត្តសញ្ញាណ​​សាមីជន និង គាំពារ​ដល់​សិទ្ធិ​ស្រប់​ច្បាប់​របស់​ខ្មែរ​កម្ពុជាក្រោម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕